khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចែកធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ព្រមទាំងមានវត្តមានអមដំណើរពីសម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា លោកជំទាវតំណាងរាស្ត្រ លោកជំទាវប្រធាន អនុប្រធានកិត្តិយស លោកជំទាវប្រធានប្រតិបត្តិគណៈសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាតជាអំណោយក្រុមហ៊ុន SIPCO ដំណាល់ទី២ ចែកជូនប្រជាពលរដ្ឋស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន១០៦៥គ្រួសារ ។

    នាឱកាសនោះ លោកជំទាវប្រធាន បានមានប្រសាសន៍នាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរស្រុក ប្រជាពលរដ្ឋស្រុកទឹកផុសទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

    លោកជំទាវប្រធាន បានគូសបញ្ជាក់ថា ការចែកធុងចម្រោះទឹកស្អាតជាអំណោយក្រុមហ៊ុន SIPCO ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ លោកជំទាវ ក៏បានចែកជូនធុងចម្រោះទឹកស្អាតដល់ប្រជាពលរដ្ឋចំនួន១.០៦៥គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់អាជ្ញាធរស្រុកផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក